តួនាទីរបស់សារធាតុក្នុងជីសម្រាប់ដំណាំស្រូវ
អាសូត (N)៖ បង្កើតការបែកគុម្ព និងលូតលាស់កំពស់ បង្កើនិន្នផលនិងគុណភាពអង្ករ
ផូស្វ័រ (P)៖ បំប៉នឫសឲ្យលូតលាស់ ជំនួយជំរុញឲ្យមានកំណកំណើតកួរ និងផ្តល់ទិន្នផលខ្ពស់ គុណភាពល្អ
ប៉ូតាស្យូម (K)៖ បង្កើនសមត្ថភាពទប់ទល់ទៅនឹងជំងឺ កត្តាចង្រៃ, ភាពរាំងស្ងួត, ត្រជាក់ បង្កើនចំនួនគ្រាប់ឲ្យណែនបានល្អ, ទិន្នផលខ្ពស់, គុណភាពល្អ។
ស្ពាន់ធ័រ (S)៖ បង្កើនទិន្នផលខ្ពស់, បង្កើនបរិមាណប្រូតេអ៊ីន និងអាស៊ីតអាមីនេមួយចំនួនក្នុងគ្រាប់អង្ករ
ម៉ាញ៉េស្យូម (Mg)៖ បង្កើនការស្រូបយក និងដឹកជញ្ជូនផូស្វ័រ បង្កើនការធ្វើរស្មីសំយោគ, បង្កើនចំនួនគ្រាប់ឲ្យណែន និងទិន្នផលខ្ពស់
កាល់ស្យូម (Ca)៖ បង្កើនភាពរឹងមាំ និងសមត្ថភាពទប់ទល់នឹងជំងឺ, កត្តាចង្រៃ, បង្កើនទិន្នផល និងគុណភាពអង្ករដែក (Fe)៖ បង្កើនសមត្ថភាពរស្មីសំយោគ, បង្កើនការលូតលាស់, បង្កើនទិន្នផល និងគុណភាពគ្រាប់អង្ករ
ស័ង្គសី (Zn)៖ បង្កើនការស្រូបយកផូស្វ័រ និងសារធាតុចិញ្ចឹមសម្រាប់ដំណាំ បង្កើនទិន្នផល និងគុណភាពគ្រាប់អង្ករ
ទង់ដែង (Cu)៖ បង្កើនភាពទប់ទល់នឹងជំងឺដែលបង្កឡើងដោយផ្សិត, បង្កើនការលូតលាស់, ទិន្នផល និងគុណភាព
ម៉ង់កាណែស (Mn)៖ ជំរុញការលូតលាស់ឲ្យឆាប់ធំធាត់, បង្កើនទិន្នផល និងគុណភាពគ្រាប់អង្ករ
ប័រ (B)៖ បង្កើនចំនួនផ្កា និងចលនាជីវិតលំអង, បង្កើនទិន្នផល និងគុណភាពគ្រាប់ស្រូវ
ម៉ូលីដែន (Mo)៖ បង្កើនការស្រូបយកសារធាតុចិញ្ចឹម, ការលូតលាស់, បង្កើនទិន្នផល និងគុណភាពគ្រាប់ស្រូវ។
តួនាទីរបស់សារធាតុក្នុងជីសម្រាប់ដំណាំស្រូវ
Reviewed by Unknown
on
May 31, 2018
Rating:

No comments: